
SIEM REAP FLOATING MARKET
The Siem Reap floating market sells local products of smallholders/family farmers every Saturday and Sunday in the Royal garden along the Seam Reap river in Siem Reap City. As one of the involved project development design to represent farmers in Cambodia, the Cambodian Farmer Federation Association of Agricultural Producers – CFAP, we are proud to see local farmers’ products showcase local agricultural produces such as vegetables, native chicken, fruits, eggs, smoked fish, fishes, beverages, melons and meat for sales to Siem Reapers and visitors to visit Siem Reap. With support by the Royal Government of Cambodia (RGC), Development Partners, Sub-national institutions, and Local authorities, especially the provincial department of commerce, Siem Reap together, we have initiated this floating market successfully which it is held every weekend to promote local products of smallholders, display and sell them to the buyers in Siem Reap and visitors to visit Angkor Wat temples.
/////
ផ្សារចុងសប្តាហ៍ខេត្តសៀមរាប មានលក់ផលិតផលក្នុងស្រុកផលិតដោយកសិករខ្នាតតូច និងមធ្យម រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅសួនព្រះរាជដំណាក់ តាមបណ្តោយដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប។ក្នុងនាមជាស្ថាប័នអង្គការកសិករដែលបានចូលរួមជាមួយនឹងការបង្កើតគម្រោងនេះឡើងតំណាងឱ្យកសិករនៅកម្ពុជា សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម – CFAP យើងមានមោទនភាពដែលបានឃើញផលិតផលកសិករខ្មែរបង្ហាញផលិតផលកសិកម្មក្នុងស្រុកដូចជា បន្លែ សាច់មាន់ស្រែ ផ្លែឈើ ស៊ុត ត្រី ត្រីឆ្អើរ ភេសជ្ជក្នុងស្រុក ត្រសក់ផ្អែម និងសាច់សម្រាប់លក់ជូនអតិថិជនរស់នៅក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ ស្ថាប័នថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរួមគ្នាផ្តួចផ្តើមផ្សារចុងសប្តាហ៍នេះឡើងដោយជោគជ័យ ហើយផ្សារនេះ ត្រូវបានធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់កសិករ ដាក់តាំងបង្ហាញ និងលក់ជូនអ្នកទិញក្នុងខេត្តសៀមរាប និងភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត។