
CAMBODIA YOUNG FARMERS CAMP FORUM AND AGRI-LYMPICS (YFC)!
The Young Farmers Camp Forum and Agri-Lympics (YFC) co-organized by six farmers’ organizations in Cambodia and the Prek Leap National Institute of Agriculture with support from IFAD and EU under the framework of the FO4A project.
The YFC provided opportunity for young experts and young entrepreneurs to gather together to share knowledge, experiences and ideas amongst the youths and received new knowledge from other experts from government, private sector, farmers’ organizations, development partners and researchers from technical protocols on vegetable crops production, animals production, digital technology to agri businesses, young entrepreneurs and leadership.
CFAP Cambodia representatives took a commemorative photo with H.E Ms. Chan Phaloeun, Undersecretary of State of the Ministry of Agriculture, Forestry and Fisheries (MAFF), young farmers to represent CFAP Cambodia whose come from Kampong Cham, Prey Veng, Kampot, and Siem Reap provinces.
/////
វេទិកាជំរុំយុវកសិករ និងកសិ-ឡាំពិកកម្ពុជា (YFC) សហការរៀបចំដោយអង្គការកសិករចំនួនប្រាំមួយនៅក្នុងប្រទេសកម្ពុជា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដោយមានការគាំទ្រពី IFAD និង EU ក្រោមក្របខណ្ឌនៃគម្រោង FO4A។
វេទិកាជំរុំយុវកសិករ និងកសិ-ឡាំពិកកម្ពុជា (YFC) បានផ្តល់ឱកាសសម្រាប់អ្នកជំនាញវ័យក្មេងលើវិស័យកសិកម្ម និងសហគ្រិនវ័យក្មេងក្នុងការប្រមូលផ្តុំគ្នាដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតល្អៗក្នុងចំណោមយុវជនកម្ពុជាដែលរស់នៅតំបន់ជនបទ ហើយទទួលបានចំណេះដឹងថ្មីៗពីអ្នកជំនាញផ្សេងទៀតពីរដ្ឋាភិបាល វិស័យឯកជន អង្គការកសិករ ដៃគូអភិវឌ្ឍន៍ និងអ្នកស្រាវជ្រាវពីពិធីការបច្ចេកទេស ចាប់តាំងពីការផលិតដំណាំបន្លែ ផលិតកម្មសត្វ បច្ចេកវិទ្យាឌីជីថល រហូតដល់កម្រិតអាជីវកម្មកសិកម្ម យុវសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។
តំណាង CFAP កម្ពុជា បានថតរូបអនុស្សាវរីយ៍ជាមួយ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីតំណាងឱ្យ CFAP កម្ពុជា មកពីខេត្តកំពង់ចាម ព្រៃវែង កំពត និងខេត្តសៀមរាប។