NATIONAL WORKSHOP ON AGROECOLOGY AND SAFE FOOD SYSTEMS!
សិក្ខាសាលាថ្នាក់ជាតិស្តីពីកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារសុវត្តិភាព បានរៀបចំធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងក្របខ័ណ្ឌគម្រោងផ្លាស់ប្តូរប្រព័ន្ធស្បៀងសុវត្ថិភាពនិងកសិអេកូឡូស៊ី ASSET ។ អ្នកចូលរួមមកពីដៃគូ ASSET, PDAFF, GRET, CIRAD និង សមាជិក ALiSEA ។ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP) ដែលជាផ្នែកមួយក្នុងការសម្របសម្រួលគោលនយោបាយថ្នាក់ជាតិនៃសម្ព័ន្ធសិក្សាកសិអេកូឡូស៊ីសម្រាប់អាស៊ីអាគ្នេយ៍ (ALiSEA) បានចូលរួមធ្វើបទបង្ហាញចំនួនពីរ ១). សេចក្តីសង្ខេបគោលនយោបាយស្តីពីជីជីវៈ (bio input) និង ២). លទ្ធផលសិក្ខាសាលាអំពីគោលការណ៍ណែនាំអាស៊ានស្តីពីការផ្លាស់ប្តូរកសិអេកូឡូស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)៕ ///// The National Workshop on Agroecology and Safe Food Systems was held on 21st August 2025, the workshop organized […]









