
AGRI CAMBODIA 2025 IS A BUSINESS CONNECTION PLATFORM FOR BUILDING NETWORKING AND COLLABORATION BETWEEN PRODUCERS, FARMERS’ ORGANIZATIONS, CONSUMERS, MANUFACTURERS, DISTRIBUTORS, TRADERS, SUPPLIERS AND POLICY MAKERS IN LOOP!
The AGRI CAMBODIA 2025 started on 17th September 2025 at the Diamond Island Convention and Exhibition Center (DIECC), Koh Pich, Phnom Penh from 17-19 September 2025. The AGRI Cambodia 2025 is a platform to provide opportunity for multi stakeholders in agriculture and market value chains which agricultural producers, farmers, manufacturers, distributors, business people, experts, private sector, public sector and policy makers meet, discuss and exchange ideas. The AGRI CAMBODIA 2025 also a platform to showcases agricultural products, agricultural technologies, machinery, equipment, food, livestock and many other related products to visitors.
Multi stakeholders can find partners for business collaboration opportunity and build long term business partnership. Beyond, the AGRI CAMBODIA 2025 also a platform to share knowledge and experiences on agriculture, agroecology and new technologies to the visitors and customers.
/////
ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ គឺជាវេទិកាមួយដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្ម និងខ្សែសង្វាក់តម្លៃទីផ្សារ ដែលផលិតករកសិកម្ម កសិករ ក្រុមហ៊ុន អ្នកចែកចាយ អ្នកជំនួញ អ្នកជំនាញ វិស័យឯកជន វិស័យសាធារណៈ និងអ្នកបង្កើតគោលនយោបាយជួបជុំគ្នាពិភាក្សា និងផ្លាស់ប្តូរមតិយោបល់។ ពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក៏ជាវេទិកាមួយដើម្បីបង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យាកសិកម្ម គ្រឿងយន្តកសិកម្ម ឧបករណ៍កសិកម្ម ចំណីអាហារ និងផលិតផលពាក់ព័ន្ធជាច្រើនទៀតដល់ភ្ញៀវអ្នកមកទស្សនា។
ភាគីពាក់ព័ន្ធជាច្រើនអាចស្វែងរកដៃគូសម្រាប់ឱកាសសហការអាជីវកម្ម និងបង្កើតភាពជាដៃគូអាជីវកម្មរយៈពេលវែង។ លើសពីនេះ ពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក៏ជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍លើវិស័យកសិកម្ម និងបច្ចេកវិទ្យាថ្មីៗដល់ភ្ញៀវ និងអតិថិជនផងដែរ។