WORLD FARMERS’ ORGANIZATION GENERAL ASSEMBLY 2024!
The General Assembly is the highest decision body of the World Farmers’ Organization – WFO. The WFP – GA 2024 started following the agenda. Day 1 started by WFO Young and Board meeting accordingly to review the General Assembly Agenda 2024.
Two policies were voting by members i.e. Policy on Food Security and Policy on Biodiversity and Nature after long discussion and final consensus amongst members.
CFAP’s lead founder and Chief Executive, Sok Sotha and WFO Board of Director for Asia in his last second mandates+ also participated in the WFO’s General Assembly 2024 held at the UNFAO’s premise in Rome, Italy from 16-22 June 2024. As WFO member, we would like to express our gratitude and thankfulness to FAO of the United Nations to open doors to welcome all of us from all over the world.
Farmer leaders from all the regions gather together to discuss their issues, challenges and exchanges of knowledge and experiences in agriculture and food systems.
/////
មហាសន្និបាតគឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការកសិករពិភពលោក – WFO ។ WFO GA 2024 បានចាប់ផ្តើមទៅតាមរបៀបវារៈដែលបានគ្រោងទុក។ ថ្ងៃទី១ បានចាប់ផ្តើមដោយក្រុមកសិករវ័យក្មេង WFO Young និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស្របតាមរបៀបវារៈនៃមហាសន្និបាតឆ្នាំ២០២៤ ជាបន្តបន្ទាប់។
គោលនយោបាយចំនួនពីរត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិក ពោលគឺគោលនយោបាយស្តីពីសន្តិសុខស្បៀង និងគោលនយោបាយជីវៈចម្រុះ និងធម្មជាតិ បន្ទាប់ពីមានការពិភាក្សាអស់រយៈពេលយ៉ាងយូរមុនមហាសន្និបាត ចូលមកដល់ និងការឯកភាពចុងក្រោយក្នុងចំណោមសមាជិក។
ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម CFAP Cambodia លោក សុខ សុថា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការកសិករពិភពកលោក WFO ប្រចាំតំបន់អាស៊ីក្នុងអាណត្តិទីពីរ+ ចុងក្រោយរបស់គាត់ ក៏បានចូលរួមក្នុងមហាសន្និបាតនៃអង្គការកសិករ នាពេលនោះផងដែរ WFO GA 2024 ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីស្នាក់ការបណ្តាលនៃអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ UNFAO នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី១៦-២២ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនាមជាសមាជិក WFO យើង សូមថ្លែងអំណរគុណ និងថ្លែងអំណរគុណចំពោះ FAO នៃអង្គការសហប្រជាជាតិ ដែលបានបើកទ្វារស្វាគមន៍ពួកយើងទាំងអស់គ្នាមកពីជុំវិញពិភពលោក។
មេដឹកនាំកសិករមកពីគ្រប់តំបន់ប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ។
—