From 24-27 October 2023 the Transitioning Toward Agroecology and Regenerative Agriculture a Contribution to Food Systems Transformations (TARASA23) held in Siem Reap, Cambodia. The regional workshop organized by Ministry of Agriculture Forestry and Fisheries (MAFF) and Conservation Agriculture Intensification Consortium (CASIC) in collaboration with FAO, CIRAD, ASSET, UNESCAP, GRET, SWISS CONTACT and SA – Innovation for Sustainable Agriculture.
The workshop provided opportunity for multi-stakeholders come from 21 countries in Asia, Africa, Latin America and Europe work on and promote agroecology to meet, share, exchange, present and discuss on successful and failure stories on agroecological practices and policy support on agroecology.
Sok Sotha originally from CFAP Cambodia and Board member of ALiSEA on policy dialogue got opportunity to present about Human Skills Development in the field of Agroecology (AE) and Regenerative Agriculture (RA). Sok Sotha presented about ALiSEA in general, challenges/barriers for the structuration of an agroecology (AE) network at regional and national levels in terms of human skills development, actions of ALiSEA for human skills development, network of agroecology actors and opportunity for the development of the network. He stressed that agriculture is not attractive to youth and it is required to find possible policies to ensure youth stay in agriculture now and in the future, however he added that ” challenges on agroecology promoting are something that we can not have it achieved a one-site fits all approaches in one night and it is required everyone to work together “.
/////
ចាប់ពីថ្ងៃទី ២៤-២៧ ខែតុលា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរឆ្ពោះទៅរកកសិកម្មអាក្រូអេកូឡូស៊ីនិងកសិកម្មបង្កើតឡើងវិញ ការរួមចំណែកដល់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង (TARASA23) ដែលធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ សិក្ខាសាលាថ្នាក់តំបន់ដែលរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) និង Conservation Agriculture Intensification Consortium (CASIC) សហការជាមួយ FAO, CIRAD, ASSET, UNESCAP, GRET, SWISS CONTACT និង SA – Innovation for Sustainable Agriculture ។
សិក្ខាសាលាបានផ្តល់ឱកាសសម្រាប់អ្នកពាក់ព័ន្ធជាច្រើនមកពី២១ ប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ធ្វើការលើ និងលើកកម្ពស់កសិកម្មអាក្រូអេកូឡូស៊ី បានជួបប្រជុំគ្នា ចែករំលែក ផ្លាស់ប្តូរ បទពិសោធន៍ ធ្វើបទបង្ហាញ និងពិភាក្សាភាពជោគជ័យ និងការបរាជ័យស្តីពីការអនុវត្តកសិកម្ម និងការគាំទ្រគោលនយោបាយស្តីពីកសិកម្មអាក្រូអេកូឡូស៊ី។
លោក សុខ សុថា មកពី CFAP Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ALiSEA ក្នុងកិច្ចពិភាក្សាគោលនយោបាយ ទទួលឱកាសធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍ជំនាញមនុស្សក្នុងវិស័យកសិកម្មអាក្រូអេកូឡូស៊ី (AE) និងកសិកម្មបង្កើតឡើងវិញ (RA)។ សុខ សុថា បានធ្វើបទបង្ហាញអំពី ALiSEA ជាទូទៅ បញ្ហាប្រឈម/ឧបសគ្គសម្រាប់ការរៀបចំរចនាសម្ព័ន្ធបណ្តាញកសិកម្មអាក្រូអេកូឡូស៊ី (AE) នៅថ្នាក់តំបន់ និងថ្នាក់ជាតិ ទាក់ទងនឹងការអភិវឌ្ឍន៍ជំនាញមនុស្ស សកម្មភាពរបស់ ALiSEA សម្រាប់ការអភិវឌ្ឍជំនាញមនុស្ស បណ្តាញអ្នកតួអង្គក្នុងវិស័យកសិកម្ម និងឱកាសសម្រាប់ការអភិវឌ្ឍន៍ នៃបណ្តាញកសិកម្មអាក្រូអេកូឡូស៊ី។ លោកបានសង្កត់ធ្ងន់ថា វិស័យកសិកម្មមិនមានភាពទាក់ទាញសម្រាប់យុវជននោះទេ ហើយតម្រូវឱ្យស្វែងរកគោលនយោបាយដែលអាចធ្វើទៅបាន ដើម្បីធានាថាយុវជនបន្តធ្វើការងារកសិកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែលោកបានបន្ថែមថា បញ្ហាប្រឈមលើការលើកកម្ពស់កសិកម្មអាក្រូអេកូឡូស៊ីគឺជាអ្វីដែលយើងមិនអាចសម្រេចបានតែឯងនោះទេ។ យើងមិនអាចសម្រេចបានគោលបំណងមួយដែលតំរូវគ្រប់គ្នាក្នុងរយៈពេលតែមួយយប់នោះទេ ហើយវាត្រូវការគ្រប់ភាគីធ្វើការជាមួយគ្នា»។