
NATIONALLY DETERMINED CONTRIBUTION (NDC) PARTNERSHIP COORDINATION WORKSHOP IN CAMBODIA!
NDC Partnership Workshop organized in Cambodia at Cambodiana hotel, Phnom Penh on 21st May 2025 which multi-stakeholder. The Cambodian Farmer Federation Association of Agricultural Producers – CFAP Cambodia was invited by NDC and the Ministry of Environment to attend a discussion. Mr. SOK Sotha, a lead founder and President of the CFAP Cambodia shared work experiences and organizational thematic areas on climate smart agriculture (CSA) through providing wind mills, water pumping, household ponds, net houses for smallholders and capacity building on agroecological practices, agricultural technical protocols, knowledge sharing on water management, water usages and soil quality improvement to smallholders at the target provinces. CFAP wishes to scale up and up scaling of best practices.
We wish to bridge the collaboration between field extension workers and relevant actors such as researchers, private sector and development partners forward a sustainable agriculture, sustainable environment, sustainable food systems, better livelihoods of the rural people and resilience of smallholders to climate change.
/////
សិក្ខាសាលាស្តីពីភាពជាដៃគូនៃគោលនយោបាយរួមចំណែកជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) បានរៀបចំនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមភាគីពាក់ព័ន្ធ ។ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម – CFAP Cambodia ត្រូវបានអញ្ជើញដោយ NDC និងក្រសួងបរិស្ថាននៃកម្ពុជា ដើម្បីចូលរួមកិច្ចពិភាក្សាដ៏មានសារៈសំខាន់នោះ។ លោក សុខ សុថា ប្រធានស្ថាបនិកនិងជាប្រធាន CFAP Cambodia បានចែករំលែកបទពិសោធន៍ការងារ និងប្រធានបទទាក់ទងទៅនឹងកសិកម្មឆ្លាតវៃ (CSA) តាមរយៈការផ្តល់កង្ហារខ្យល់ទាញទឹកប្រើប្រាស់ដោយមិនប្រើប្រេងឥន្ទនៈ ស្នប់សប់បូមទឹកចេញពីស្រះទឹក ស្រះទឹក ផ្ទះសំណាញ់ សម្រាប់កសិករខ្នាតតូចដែលមានជីវភាពក្រលំបាក និងការកសាងសមត្ថភាព (បណ្តុះបណ្តាល) លើការអនុវត្តកសិកម្ម បច្ចេកទេសកសិកម្ម ការចែករំលែកចំណេះដឹងលើការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹក និងការកែលម្អគុណភាពដីដល់កសិករនៅតាមបណ្តាខេត្តគោលដៅ ។ CFAP មានបំណងចង់ពង្រីក និងបង្កើនការ អនុវត្តល្អៗទាំងអស់នោះដល់កសិករនៅកន្លែងផ្សេងៗទៀតនាពេលអនាគត។
យើងមានបំណងភ្ជាប់មេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាងអ្នកធ្វើការនៅជនបទ និងតួអង្គពាក់ព័ន្ធដូចជា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ឆ្ពោះទៅរកវិស័យកសិកម្មប្រកបដោយនិរន្តរភាព ផ្នែកបរិស្ថាន ប្រព័ន្ធស្បៀងអាហារ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទកាន់តែប្រសើរឡើង និងមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ។