
NATIONAL WORKSHOP ON AGROECOLOGY AND SAFE FOOD SYSTEMS!
សិក្ខាសាលាថ្នាក់ជាតិស្តីពីកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារសុវត្តិភាព បានរៀបចំធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងក្របខ័ណ្ឌគម្រោងផ្លាស់ប្តូរប្រព័ន្ធស្បៀងសុវត្ថិភាពនិងកសិអេកូឡូស៊ី ASSET ។ អ្នកចូលរួមមកពីដៃគូ ASSET, PDAFF, GRET, CIRAD និង សមាជិក ALiSEA ។ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP) ដែលជាផ្នែកមួយក្នុងការសម្របសម្រួលគោលនយោបាយថ្នាក់ជាតិនៃសម្ព័ន្ធសិក្សាកសិអេកូឡូស៊ីសម្រាប់អាស៊ីអាគ្នេយ៍ (ALiSEA) បានចូលរួមធ្វើបទបង្ហាញចំនួនពីរ ១). សេចក្តីសង្ខេបគោលនយោបាយស្តីពីជីជីវៈ (bio input) និង ២). លទ្ធផលសិក្ខាសាលាអំពីគោលការណ៍ណែនាំអាស៊ានស្តីពីការផ្លាស់ប្តូរកសិអេកូឡូស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)៕
/////
The National Workshop on Agroecology and Safe Food Systems was held on 21st August 2025, the workshop organized by the Department of Agricultural Land Resources Management (DARLM) of the General Directorate of Agriculture (GDA), the Ministry of Agriculture, Forestry and Fisheries (MAFF) within the framework of the Agroecology and Safe Food System Transitions (ASSET) project. There were about 70 participants come from ASSET project partners, the provincial department of agriculture, forestry and fisheries (PDAFF), GRET, CIRAD and ALiSEA members. The Cambodian Farmer Federation Association of Agricultural Producers (CFAP) a part of the National Policy Coordination of the Agroecology Learning Alliance in Southeast Asia (ALiSEA) provided two presentations to the workshop 1). Policy brief development on Bio-Input, and 2). Outcomes of the Workshop on ASEAN Guidelines on Agro-ecology Transitions in Cambodia held on 26th June 2025 at the Royal University of Agriculture (RUA).