MEETING TO REVIEW PROGRESS OF THE ACCELERATING INCLUSIVE MARKETS FOR SMALLHOLDERS IN CAMBODIA!
On April 18-19, 2023, the Ministry of Commerce organized a meeting to review the progress of the implementation of the Accelerating Inclusive Markets for Smallholders (AIMS). The meeting co-chaired by H.E Samrith Sakura, Project Manager and Mr. Meng Sakphouseth, IFAD country representative in Cambodia.
The Accelerating Inclusive Markets for Smallholders (AIMS) started in 2017 and operates in 18 provinces/cities in Cambodia, focusing on markets linkage between farmers, smallholders and buyers and big companies.
/////
នៅថ្ងៃទី១៨ ដល់ ១៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជំរុញទីផ្សារសំរាប់កសិករខ្នាតតូចនៅកម្ពុជា (AIMS)។ កិច្ចប្រជុំនេះសហការដឹកនាំដោយ ឯកឧត្តម សំរិទ្ធ សាគូរ៉ា ប្រធានគម្រោង និងលោក ម៉េង ស័ក្តិភូសិដ្ឋ តំណាងអង្គការ IFAD នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ គម្រោងជំរុញទីផ្សារសំរាប់កសិករខ្នាតតូចនៅកម្ពុជា (AIMS) បានចាប់ផ្តើមនៅឆ្នាំ២០១៧ ហើយដំណើរការនៅក្នុងខេត្ត/ក្រុង១៨ ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការផ្សារភ្ជាប់ទីផ្សាររវាងកសិករអ្នកផលិតខ្នាតតូច និងអ្នកទិញ ក្រុមហ៊ុននានា។