INVALIDATION WORKSHOP ON THE DIAGNOSIS OF INFORMALITY IN CAMBODIA’S AGRI-FOOD-SUBSECTORS OF CASSAVA AND CASHEW NUTS!
On 29th July 2024, CFAP’s Chief Executive attended as a panna list at the validation workshop on the diagnosis of informality in Cambodia’s agri-food-subsectors of cassava and cashew nuts. The workshop conducted following the findings of the studies conducted by Prek Leap National Institute of Agriculture (NIA) on informality in cashew nuts subsector, and the findings conducted by INSUCO company on informality in cassava subsector in Cambodia.
The workshop discussed the findings in particular on transitional ways forward formalization of the informality for workers, farmers and small scale enterprises to get access to the responsible National Social Security Fund (NSSF) and to ensure their health will take into account. It is a human right when workers, farmers and small scale enterprises get access to the National Social Security Fund Card, however it is still challenging for smallholders with big family as they have to pay more than their capacity to get covered by the NSSF, currently the payments depend on which services they want to cover their health, in average they pay about USD4 per month for each family member.
CFAP proposed whether the government can consider to reduce payment from USD4 to USD0.50 for the first registration, then scale up to USD4 or USD5 in next 10 years with excellent healthcare for workers, farmers and small scale enterprises.
/////
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ប្រធានប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP) បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យ កសិ.ចំណី អាហារ ដំឡូងមី និងស្វាយចន្ទី នៅកម្ពុជា”។ សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីការសិក្សារកឃើញដែលបានធ្វើឡើងដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) ស្តីពីលក្ខណៈក្រៅប្រព័ន្ធក្នុងអនុវិស័យ ដំណាំស្វាយចន្ទី និងការរកឃើញដែលធ្វើឡើងដោយក្រុមហ៊ុន INSUCO ស្តីពីលក្ខណៈមិនផ្លូវការនៅក្នុងអនុវិស័យដំឡូងមីនៅកម្ពុជា។
សិក្ខាសាលាបានពិភាក្សាលើការរកឃើញតាមរយៈការសិក្សាទាំងពីរនេះ ជាពិសេស លើមធ្យោបាយអន្តរកាលឆ្ពោះទៅរកលក្ខណៈក្នុងប្រព័ន្ធសម្រាប់ កម្មករ កសិករ និងសហគ្រាសធុនតូច ដើម្បីទទួលបានមូលនិធិសន្តិសុខសង្គមជាតិ (ប.ស.ស) ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាសុខភាពរបស់ពួកគេ។ វាជាសិទ្ធិមនុស្ស នៅពេលដែល កម្មករ កសិករ និងសហគ្រាសធុនតូច ទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទោះជាយ៉ាងណា វានៅតែជាបញ្ហាប្រឈមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ដោយសារពួកគេត្រូវបង់ប្រាក់លើសពីសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានការរ៉ាប់រងពី ប.ស.ស. ការទូទាត់អាស្រ័យលើសេវាកម្មដែលពួកគេចង់គ្របដណ្តប់សុខភាពរបស់ពួកគេ ជាមធ្យមពួកគេបង់ប្រហែល៤ដុល្លារក្នុងមួយខែសម្រាប់សមាជិកគ្រួសារម្នាក់។
CFAP បានស្នើថា តើរដ្ឋាភិបាលអាចពិចារណាកាត់បន្ថយការទូទាត់ពី ៤ដុល្លារ ទៅ ០.៥០ដុល្លារ សម្រាប់ការចុះឈ្មោះដំបូងក្នុងរយៈពេលអន្តរកាល បន្ទាប់មកបង្កើនដល់ ៤ដុល្លារ ឬ ៥ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំក្រោយ ជាមួយនឹងការថែទាំសុខភាពដ៏ល្អឥតខ្ចោះសម្រាប់ កម្មករ កសិករ និងសហគ្រាសខ្នាតតូច ដែលទៅទទួលសេវាថែទាំសុខភាព និងព្យាបាល?