FARMERS TRURN LOCUSTS FROM RICE AND VEGETABLE DESTROYERS INTO POPULAR FOOD IN RURAL CAMBODIA!
Locusts are destroyers, especially destroy farmers’ rice when they become adult and or three to four months old. It eats green rice leaves, which can cause the rice to not grow well and become brown. This case study explores the process of raising locusts as destroyed insects for the economic benefits of farmers. Mentioning the basic economic benefits, rural job creation, nutrition, markets and livelihoods of people in rural communities in Svay Rieng province. In addition, this study aims to share the experience of raising locusts of CFAP members to other farmers throughout Cambodia, specifically to share knowledge to farmers living in Svay Rieng province as a whole. The study also highlights some of the potential challenges of raising locusts in relation to on-farm practices to make improvements for expanding in the future.
We will continue to explore locusts raising techniques and methods from other places to ensure that locusts raising is successful, providing economic benefits to farmers, how to promote and expand this raising to community members to be able to create a small-scale business by raising locusts successfully. In general, before farmers start raising locusts, farmers should understand how to make cages, select breeds, care and hygiene, etc. Locusts are wild animals that Cambodians can take to roast for food, especially snacks for almost every rural people live in rural areas who knows how to eat locusts. Generations, the rural children who go to herd cattle or work in the fields often find locusts or crickets with them when they return home for food. Apart from roasting locusts for food, the villagers can also fry them. The locusts’ foods are green grasses. Locusts generally do not drink water, they already eat the moist grass or leaves instead of water, so compared to raising similar species, locusts eat less food.
More importantly, locusts are high in protein and many important minerals that can help strengthen the human body to be healthy when eating cooked locusts. Raising locusts does not need a large space, so it can reduce the use of land to grow crops around the house. The cage can be arranged in a size (2 meters wide, 6 meters long and 1.5 meters high) can hold 10kg of locusts. Materials for setting up are: nets and netting can be bought at the markets, while plants can be found in the village or community and are also cheap, which does not cost much. Farmers have to spend money to buy nets that cost between 50,000 riel and 60,000 riel for the above cage size. The point that farmers should keep in mind is that raising locusts requires a closed cage to prevent them from escaping from the cage, which is out of control like other animals.
On average, the cage size is 2 meters wide, 6 meters long and 1.5 meters high, can yield about 65 kg per session per 1 kg sold for 25,000 riel wholesale price. Diet and care Locusts usually eat the leaves of green plants such as young sweet grass, young rye grass, especially green grass, young rice leaves, mulberry leaves, young banana leaves, etc. Grains and fruits occasionally, too, by spraying with water to moisturize. Farmers can feed once or twice a day, depending on the size of the farmer. The locust harvest is from 50 days to 68 days old. Therefore, farmers can harvest locusts three to four times a year.
Care: Find a place where the temperature is not too hot or too cold and there is enough moisture in the cage. Reproduction and life cycle: Also specify the life cycle of the locust (egg stage, hatching stage and adult growth stage) and good breeding conditions (temperature). One locust can lay 30 to 100 eggs in yellow or white or brown clusters. It usually lays on grass leaves or rice husks and sometimes on the ground. The life cycle of a locust is 30 days, the eggs hatch in 90 days and begin to grow to adulthood in 90 days.
Challenge: Locusts need to be protected from threatening by birds, including other domestic animals, such as chickens and cats. In addition, be careful of other animals such as spiders and escape from the cage caused by torn nets, so farmers must check the net to avoid tears that cause locusts and fly out uncontrollably.
Interested farmers who want to visit the study can contact the Cambodian Farmer Federation Association of Agricultural Producers (CFAP Cambodia) to learn from the experience of raising locusts for sale and supply to the market in the future. Raising locusts can contribute to supplementing food shortages, increasing food productivity, sustaining food systems, and providing high protein for the human body. In addition, locusts raising can also contribute to improving biodiversity and the environment. Proper arrangement of locust raising places and proper management of locust raising techniques make locust farmers successful in this business.
In conclusion, we can turn destroyed animals into beneficial animals for the economy, farmers, create rural jobs and sustainable food systems, starting with model farmers in farming communities and farming families to contribute to increasing food productivity and increasing food demand worldwide.
/////
កណ្តូបគឺជាសត្វបំផ្លាញ ពិសេស បំផ្លាញដំណាំស្រូវរបស់កសិករនៅពេលដែលវាធំពេញវ័យ ចន្លះពី ៣ទៅ ៤ ខែ។ វាស៊ីស្លឹកស្រូវខ្ចី រហូតដល់ស្រូវធ្វើខ្លួនដាក់គ្រាប់ ដែលអាចបង្ករឱ្យស្រូវមិនលូតលាស់ល្អ និងស្កកទៀតផង។
ករណីសិក្សានេះស្វែងយល់អំពីដំណើរការនៃការចិញ្ចឹមសត្វកណ្តូបដែលជាសត្វបំផ្លាញទៅជាប្រយោជន៍សេដ្ឋកិច្ចរបស់កសិករវិញ។ ដោយលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋាន ការបង្កើតការងារជនបទ អាហាររូបត្ថម្ភ ទីផ្សារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៍ជនបទក្នុងខេត្តស្វាយរៀង។ លើសពីនេះការសិក្សានេះមានគោលបំណងចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមកណ្តូបដល់កសិករដទៃទៀតនៅទូទាំងប្រទេសកម្ពុជា និយាយដោយឡែកសម្រាប់ចែករំលែកចំណេះដឹងដល់កសិកររស់នៅក្នុងខេត្តស្វាយរៀងទាំងមូល។
ការសិក្សានេះក៏បង្ហាញនូវបញ្ហាប្រឈមខ្លះៗនៃការចិញ្ចឹមកណ្តូបផងដែរ ដែលអាចកើតមានឡើងទាក់ទងទៅនឹងការអនុវត្តនៅក្នុងកសិដ្ឋានចិញ្ចឹមផ្ទាល់ដើម្បីធ្វើការកែលម្អសម្រាប់ពង្រីកការចិញ្ចឹមនាពេលអនាគត។ យើងនឹងបន្តស្វែងយល់បច្ចេកទេសនិងវិធីសាស្ត្រចិញ្ចឹមពីកន្លែងផ្សេងៗទៀតដើម្បីធ្វើឱ្យប្រាកដថាការចិញ្ចឹមគឺទទួលបានលទ្ធផលល្អ ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់កសិករ ធ្វើយ៉ាងណាអាចជំរុញនិងពង្រីកការចិញ្ចឹមនេះទៅដល់ សមាជិកសហគមន៍ឱ្យអាចបង្កើតមុខរបរបន្ថែមតាមរយៈការចិញ្ចឹមកណ្តូបឱ្យទទួលបានជោគជ័យ។
ជាទូទៅមុននឹងកសិករចាប់ផ្តើមចិញ្ចឹមកណ្តូប កសិករគួរយល់ដឹងអំពីវិធីសាស្ត្រក្នុងការធ្វើ ទ្រុង ការជ្រើសរើសមេពូជ ការមើលថែទាំ និងអនាម័យជាដើម។ល។ កណ្តូបគឺជាសត្វព្រៃដែលប្រជាជនកម្ពុជាអាចយកទៅរំលីងធ្វើម្ហូបសម្រាប់បរិភោគ ពិសេស គ្រឿងក្លែមនៅតាមផ្ទះកសិករជនបទស្ទើរតែគ្រប់ខ្នងផ្ទះទៅហើយដែលចេះទទួលទានកណ្តូបរំលីង។ តាំងតែពីសម័យដើមរៀងមករាប់ជំនាន់មកហើយ យុវជនឬកុមារជនបទ ដែលទៅគង្វាលគោ ក្របី ឬ ចាំស្រែ ចម្ការ តែងតែរកបានកណ្តូប ឬចង្រឹត មកជាមួយពេលត្រឡប់មកផ្ទះវិញដើម្បីធ្វើជាម្ហូបអាហារ។
ក្រៅតែពីរំលីងកណ្តូបធ្វើជាអាហារ អ្នកភូមិក៏អាចយកវាទៅបំពងផងដែរ។ ចំណីអាហាររបស់សត្វកណ្តូប គឺ ស្លឹករុក្ខជាតិ ឬ ស្មៅ ។ ជាទូទៅកណ្តូបមិនផឹកទឹកនោះទេ វាស៊ីស្មៅ ឬ ស្លឹកឈើដែលមានសំណើមនោះជំនួសឱ្យទឹករួចទៅហើយ ដូច្នេះបើប្រៀបធៀបជាមួយការចិញ្ចឹមសត្វប្រភេទស្រដៀងគ្នាសត្វកណ្តូបស៊ីចំណីតិចជាងគេ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតសត្វកណ្តូបមានប្រូតេអ៊ីនខ្ពស់ និងមានសារធាតុរ៉ែសំខាន់ៗជាច្រើនដែលអាចជួយពង្រឹងសារពាង្គកាយមនុស្សឱ្យមានសុខភាពល្អនៅពេលបរិភោគកណ្តូប។ ការចិញ្ចឹមកណ្តូបមិនចាំបាច់ត្រូវការកន្លែងធំនោះទេ ដូច្នេះវាអាចជួយកាត់បន្ថយការប្រើប្រាស់ដីក្នុងការដាំដំណាំផ្សេងៗនៅជុំវិញផ្ទះថែមទៀតផង។
ការរៀបចំទ្រុង គឺអាចរៀបចំក្នុងទំហំ (ទទឹង២ ម៉ែត្រ បណ្តោយ៦ ម៉ែត្រ និងកំពស់១.៥ ម៉ែត្រ) គឺអាចដាក់កណ្តូបបាន១០គីឡូក្រាម។ ចំណែកសម្ភារៈក្នុងការរៀបចំកន្លែងចិញ្ចឹមកណ្តូបមានដូចជា៖ សំណាញ់ និង ឈើ សំណាញ់អាចរកទិញនៅទីផ្សារ រីឯកូនឈើអាចរកបាននៅក្នុងភូមិ ឬ សហគមន៍ ហើយមានតម្លៃថោកផងដែរ ដែលមិនចំណាយថវិកាច្រើននោះទេ។ កសិករត្រូវចំណាយថវិកាដើម្បីទិញសំណាញ់ ដែលមានតម្លៃចន្លោះពី ៥០.០០០ រៀល ទៅ ៦០.០០០រៀល សម្រាប់ទំហំទ្រុងចិញ្ចឹមខាងលើនេះ។ ចំណុចដែលកសិករគួរចងចាំគឺថា ការចិញ្ចឹមសត្វកណ្តូបត្រូវការធ្វើទ្រុងបិទជិតដើម្បីការពារកុំអោយវារួចចេញពីទ្រុងហើរទៅក្រៅដែលមិនអាចគ្រប់គ្រងបាន ដូចសត្វដទៃឡើយ។ ជាមធ្យមទំហំទ្រុង ទទឹង២ ម៉ែត្រ បណ្តោយ៦ ម៉ែត្រ និងកំពស់១.៥ ម៉ែត្រ អាចផ្តល់ផលបានប្រមាណជា៦៥គីឡូក្រាមក្នុងមួយវគ្គ ក្នុង១គីឡូក្រាមលក់បាន ២៥.០០០រៀល តម្លៃបោះដុំ។
របបអាហារនិងការថែទាំសត្វកណ្តូបជាទូទៅវាស៊ីស្លឹករុក្ខជាតិបៃតង ដូចជា ស្មៅផ្អែមខ្ចី ស្មៅរុស៊ីខ្ចី ពិសេសស្មៅខ្ខី ស្លឹកស្រូវខ្ចី ស្លឹកមន ស្លឹកចេកខ្ចី។ល។ គ្រាប់ធញ្ញជាតិ និងផ្លែឈើម្តងម្កាលផងដែរ ដោយបាញ់ទឹកដាក់ឱ្យមានសំណើម។ ក្នុងមួយថ្ងៃកសិករអាចដាក់ចំណីម្តង ឬពីដងទៅតាមទំហំបរិមាណកណ្តូបរបស់កសិករ។ ការប្រមូលផលកណ្តូបគឺចាប់ពីអាយុ ៥០ថ្ងៃ ទៅ ៦៨ថ្ងៃ ។ ដូច្នេះក្នុងមួយឆ្នាំកសិកអាចប្រមូលផលពីការចិញ្ចឹមកណ្តូបបានប្រមាណពី ៣ ទៅ ៤ ដង។
ការថែទាំ៖ ត្រូវរកកន្លែងដែលមានសីតុណ្ហភាព មិនក្តៅពេក ឬត្រជាក់ពេក ហើយមានសំណើមក្នុងទ្រុង គ្រប់គ្រាន់។
ការបន្តពូជនិងវដ្តជីវិត៖ សូមបញ្ជាក់ផងដែរថា វដ្ដជីវិតរបស់សត្វកណ្តូប (ដំណាក់កាលស៊ុត ដំណាក់កាលកូនញាស់ និងដំណាក់កាលធំលូតលាស់ពេញវ័យ) និងលក្ខខណ្ឌបង្កាត់ពូជដ៏ល្អ (សីតុណ្ហភាព)។ មេកណ្តូបមួយក្បាលវាអាចពងបានចាប់ពី ៣០ ទៅ ១០០ពង ជាកញ្ចុំ មានពណ៌លឿង ឬពណ៌ស ឬ ពណ៌ត្នោត ។ ជាទូទៅវាពងនៅជាប់ស្លឹកស្មៅ ឬ ស្រទបស្លឹកស្រូវ និងពេលខ្លះវាក៏ពងលើដីផងដែរ។ វដ្តជីវិតកណ្តូបគឺវាពងមានរយៈពេល ៣០ថ្ងៃ កូនញាស់ក្នុងរយៈពេល ៩០ថ្ងៃ ហើយចាប់ផ្តើមធំលូតលាស់រហូតដល់ពេញវ័យក្នុងរយៈពេល ៩០ថ្ងៃ។
បញ្ហាប្រឈម៖ កណ្តូបចិញ្ចឹមគឺត្រូវការការពារពីការយាយីពីសត្វបក្សីនានា រួមទាំងសត្វចិញ្ចឹមនៅផ្ទះដទៃទៀតផងដែរ ដូចជាសត្វមាន់ សត្វឆ្មា ជាដើម។ លើសពីនោះគឺគួរប្រុងប្រយ័ត្នពីសត្វដទៃទៀតដូចជាពីងពាង និងការរួចចេញពីទ្រុង បង្ករឡើងដោយសារការរហែកសំណាញ់ ហេតុនេះកសិករត្រូវពិនិត្យមើលសំណាញ់ជៀសវាងមានការរហែកដែលបណ្តាលឱ្យកណ្តូបរួច និងហើរចេញក្រៅដែលមិនអាចគ្រប់គ្រងបាន។
សម្រាប់កសិករដែលចាប់អារម្មណ៍ចង់ធ្វើទស្សនៈកិច្ចសិក្សាគឺអាចទំនាក់ទំនងមកសមាគមសហព័ន្ធកសិករ កម្ពុជានៃអ្នកផលិតកសិកម្ម (CFAP Cambodia) ដើម្បីសិក្សាដកស្រង់បទពិសោធន៍អំពីការចិញ្ចឹមកណ្តូបសម្រាប់លក់ និងផ្គត់ផ្គង់ទីផ្សារនាពេលអនាគត។
ការចិញ្ចឹមកណ្តូបគឺអាចចូលរួមចំណែកក្នុងការបំពេញបន្ថែមនូវកង្វះខាតស្បៀងអារហារ បង្កើនផលិតភាព ស្បៀងអាហារ ប្រព័ន្ធស្បៀងអាហារ អាហាររូបត្ថម្ភ ប្រកបដោយនិរន្តរភាព និងផ្តល់នូវប្រូតេអ៊ីនខ្ពស់សម្រាប់សារពាង្គកាយមនុស្សយើងផងដែរ។ លើសពីនេះ ការចិញញចឹមកណ្តូបក៏អាចចូលរួមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងបរិស្ថាន ផងដែរ។ ការរៀបចំទីកន្លែងចិញ្ចឹមកណ្តូបបានត្រឹមត្រូវ និងការគ្រប់គ្រងទៅតាមបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវ ធ្វើឱ្យកសិករចិញ្ចឹមកណ្តូបទទួលបានជោគជ័យលើមុខរបរនេះ។
សរុបសេចក្តីមកយើងអាចប្រែក្លាយសត្វបំផ្លាញ ឱ្យទៅជាសត្វមានប្រយោជន៍ដល់សេដ្ឋកិច្ចកសិករ បង្កើតការងារជនបទ និង ប្រព័ន្ធស្បៀងអារហារប្រកបដោយនិរន្តរភាព ដោយចាប់ផ្តើមពីកសិករគំរូ នៅតាមបណ្តាសហគមន៍កសិកម្ម និងគ្រូសារកសិករ ដើម្បីរួមចំណែកក្នុងការបង្កើនផលិតភាពស្បៀងអាហារ ឆ្លើយតបបានទៅនឹងកំណើនម្ហូបអាហារដែលចេះតែមានការកើនឡើងជាលំដាប់។