
CFAP IN COLLABORATION WITH DPA, ECOLAND AND GRET TO ORGANIZE THE ALiSEA ANNUAL GENERAL ASSEMBLY 2025!
The Cambodian Farmer Federation Association of Agricultural Producers – CFAP in collaboration with DPA, ECOLAND, GRET with financial support by AFD, EU, SDC, Belgium Partner in Development/Uni4Coop, FFEM together organized the 2025 ALiSEA Annual General Assembly in Phnom Penh on 30th October 2025 to update the governance of the agroecology network, current achievements in 2025, strengthening network and communication. The ALiSEA Annual General Assembly 2025 provided opportunity for members and stakeholders to exchange ideas on agroecological practices, challenges, members’ concerns, and internal affair discussions.
Mr. Sok Sotha, Chief Executive of the Cambodian Farmer Federation Association of Agricultural Producers (CFAP) and the National Policy Coordinator of ALiSEA presented the annual achievements on policy dialogue, policy participation, policy engagement, and national policy consultations to the 2025 ALiSEA Annual General Assembly. In addition, he also presented a policy roadmap and next action plan for national and regional policy dialogues, participation as speakers representing members who are farmer organizations, the private sector, academics, and non-governmental organizations, as well as stakeholders in other networks besides its members.
/////
សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម – CFAP បានសហការជាមួយ អង្គការ DPA, ECOLAND, GRET ដោយមានការគាំទ្រថវិកាពី AFD, EU, SDC, Belgium Partner in Development/Uni4Coop, FFEM បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាពផ្នែកអភិបាលកិច្ចរបស់បណ្តាញកសិអែកូឡូស៊ី សមិទ្ធផលបច្ចុប្បន្នក្នុងឆ្នាំ២០២៥ ការពង្រឹងបណ្តាញ និងការទំនាក់ទំនង ដូច្នេះដើម្បីផ្លាស់ប្តូរមតោយោបល់ស្តីពីការអនុវត្តន៍កសិអេកូឡូស៊ី បញ្ហាប្រឈម កង្វល់នានារបស់សមាជិក និងការពិភាក្សាផ្ទៃក្នុង។
លោក សុខ សុថា តាងនាមជាប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម CFAP និងជាអ្នកសម្របសម្រួលគោលនយោបាយថ្នាក់ជាតិនៃ ALiSEA បានធ្វើបទបង្ហាញអំពីសមិទ្ធផលប្រចាំឆ្នាំលើកិច្ចសន្ទនាគោលនយោបាយ ការចូលរួម ការពិគ្រោះយោបល់ថ្នាក់ជាតិជូនសន្និបាតប្រចាំឆ្នាំ២០២៥ ALiSEA។ លើសពីនោះក៏បានបង្ហាញអំពី ផែនទីបង្ហាញផ្លូវគោលនយោបាយ និងផែនការសកម្មភាពបន្ទាប់លើកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ និងថ្នាក់តំបន់ ការចូលរួមជាវាគ្មិនដែលតំណាងឱ្យសមាជិកដែលជា អង្គការកសិករ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធក្នុងបណ្តាញដទៃទៀត ក្រៅពីសមាជិករបស់ខ្លួន។