
CFAP ANNUAL GENERAL ASSEMBLY 2026 WILL BE HELD ON 19TH JUNE 2026 AT SVAY RIENG CITY!
The annual general assembly of the Cambodian Farmer Federation Association of Agricultural Producers (CFAP, Cambodia) is the organization’s highest decision-making level. Farmers, leaders and partners will gather from across Cambodia in Svay Rieng City on 19th June 2026 to exchange and share knowledge, ideas and experiences on agriculture, agroecology, agroforestry, collective agri-businesses, innovations and the role of farmers’ organizations as key and active civil society organizations in policy to support farmers. They will build partnerships among farmers, between farmers and the private sector, between farmers and development partners, and between farmers and decision-makers.
Stories from the fields, challenges face by smallholder farmers, the needs of their farming communities and their organizations, challenges of smallholders face by climate change, needed capacity on organizational strengthening and organizational restructuration to shape future agriculture and livelihoods.
/////
សន្និបាតប្រចាំឆ្នាំនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មកម្ពុជា (CFAP, Cambodia) គឺជាកម្រិតសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់សមាគម។ កសិករ ថ្នាក់ដឹកនាំកសិករ និងដៃគូអភិវឌ្ឍនានា មកពីទូទាំងប្រទេសកម្ពុជា និងជួបជុំក្នុងសន្និបាតប្រចាំឆ្នាំ២០២៦នេះ នៅក្រុងស្វាយរៀងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរនិងចែករំលែក ចំណេះដឹង មតិ យោបល់ គំនិត និង បទពិសោធន៍ លើវិស័យកសិកម្ម កសិអេកូឡូស៊ី កសិរុក្ខកម្ម សហកសិ-ធុរកិច្ច នវានុវត្តន៍ និងតួនាទីរបស់អង្គការកសិករដែលជាអង្គការសង្គមស៊ីវិលដ៏សំខាន់ និងសកម្មក្នុងគោលនយោបាយគាំទ្រនិងការពារផលប្រយោជន៍កសិករ។ ការបង្កើតភាពជាដៃគូរវាង កសិករនិងកសិករ កសិករនិងវិស័យឯកជន កសិករនិងដៃគូអភិវឌ្ឍន៍ ក៏ដូចជាកសិករនិងអ្នកធ្វើការសម្រេចចិត្តនានា។
រឿងរ៉ាវពីសហគមន៍អ្នកផលិតកសិកម្ម បញ្ហាប្រឈមរបស់កសិករអ្នកផលិតខ្នាតតូចដែលបានប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ តម្រូវការអភិវឌ្ឍសហគមន៍កសិកម្ម និងអភិវឌ្ឍអង្គការកសិកររបស់ពួកគេ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីធ្វើឱ្យវិស័យកសិកម្មនិងជីវភាពរស់នៅកសិករល្អប្រសើរនាពេលអនាគត។
/////
