
BRIEFING TO DISCUSS THE CAMBODIA AGRICULTURE FORUM AND EXHIBITION 2025 (CAFE25) THAT WILL BE HELD ON 13-16 NOVEMBER 2025!
The brief meeting to prepare the Cambodia Agriculture Forum and Exhibition 2025 (CAFE25) held at the Ministry of Agriculture Forestry and Fisheries (MAFF) in Phnom Penh on 12th September 2025. According to the key co-organizers MAFF and FAOKH) CAFE25 will be held from 13 to 16 November 2025 at the Diamond Island Convention and Exhibition Center (OCIC). The CAFE25 gather multi-stakeholders such as farmers, manufacturers, suppliers, policy makers, development partners, farmers’ organizations (FOs), private sector, consumers to showcase of agricultural produces, foods, agricultural facilities, agricultural machineries, technologies and knowledge, thus to bring opportunity for collaboration and networking among the multi stakeholders. The briefing also aimed to mobilize the cooperate social responsibility (CSR) to support the event and bring more farmers, smallholders to visit the CAFE25. On behalf of CFAP, Cambodia we are proud to participate in the discussion during the CFAE25 briefing.
/////
កិច្ចប្រជុំពិភាក្សារៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ CAFE25 បានធ្វើឡើងនៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ MAFF នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ CAFE25 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ OCIC។ CAFE25ភាគីពាក់ព័ន្ធជាច្រើននឹងជួបជុំគ្នាដូចជា កសិករ ក្រុមហ៊ុនកែច្នៃ អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ ដៃគូអភិវឌ្ឍ អង្គការកសិករ FOs វិស័យឯកជន អ្នកប្រើប្រាស់ និងអ្នកទទួលទាន ដើម្បីបង្ហាញផលិតផលកសិកម្ម អាហារ គ្រឿងបរិក្ខារកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងចំណេះដឹង ហេតុដូច្នេះហើយពិព័រណ៍កសិកម្មកម្ពុជា២០២៥នឹងនាំមកនូវឱកាសក្នុងការ សហការគ្នា និងការភ្ជាប់ទំនាក់ទំនងក្នុងចំណោមភាគីពាក់ព័ន្ធជាច្រើនទៀត។ កិច្ចប្រជុំមានបំណងកៀរគរធនធានការទទួលខុសត្រូវសង្គមដើម្បីគាំទ្រការរៀបចំពិព័រណ៍កសិកម្មកម្ពុជា ២០២៥ និងនាំកសិករ ពិសេស កសិករអ្នកផលិតខ្នាតតូចឱ្យមានឱកាសមកទស្សនាពិព័រណ៍បានច្រើន។ តាងនាម សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម CFAP យើងមានមោទនភាពក្នុងការចូលរួមកិច្ចប្រជុំពិភាក្សារៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ CFAE25 ។