RESIDUE STUDIES WITH SMALLHOLDER FARMERS IN CAMBODIA!
From the beginning of year 2023 until August 2023, the Cambodian Farmer Federation Association of Agricultural Producers – CFAP Cambodia has partnered with the Eurofins of Germany in collaboration with Kasetsart University, Thailand to study seven crops with smallholders in five provinces (Battambang, Banteay Meanchey, Pailin, Siem Reap and Mondul Kiri in Cambodia. The studied crops includes Pursat oranges, lemons, sweet cucumbers, potatoes, tomatoes, peppers, and salads to study residue levels on these crops.
This is an effort to have the cooperation between the Cambodian Farmer Federation Association of Agricultural Producers (CFAP Cambodia) in the field of studies/researches and in collaboration amongst the farmers, farmers’ organizations, academia/university, scientist and private sector.
/////
ចាប់ពីខែមករា ដើមឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៣ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម – CFAP Cambodia បានចាប់ដៃគូជាមួយ Eurofins នៃប្រទេសអាឡឺម៉ង់ តាមរយៈការសហការជាមួយសាកលវិទ្យាល័យកាសិសាត ព្រះរាជាណាចក្រថៃឡង់ដ៏ ដើម្បីសិក្សាអំពីដំណាំចំនួនប្រាំពីរប្រភេទជាមួយកសិករអ្នកផលិតខ្នាតតូចនៅក្នុងខេត្តចំនួនប្រាំរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ។ ប៉ៃលិន សៀមរាប និងមណ្ឌលគិរី ក្នុងប្រទេសកម្ពុជា។ ដំណាំដែលបានធ្វើការសិក្សារួមមាន ក្រូចពោធិ៍សាត់ ក្រូចឆ្មា ត្រសក់ផ្អែម ដំឡូង ប៉េងប៉ោះ ម្ទេសដៃនាង ម្ទេសផ្លោក និងសាឡាដ ដើម្បីសិក្សាពីកម្រិតសំណល់លើដំណាំទាំងនេះ។
នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP Cambodia) ក្នុងវិស័យសិក្សា/ស្រាវជ្រាវ និងកិច្ចសហការរវាងកសិករ អង្គការកសិករ បណ្ឌិត្យសភា/សាកលវិទ្យាល័យ អ្នកវិទ្យាសាស្ត្រ និងវិស័យឯកជន។